អដ្ឋកថាយសសូត្រ
ក្បាលទី 30 · ទំព័រ 822
គប្បីជ្រាបវិនិច្ឆ័យក្នុងយសសូត្រទី ៦ ដូចតទៅនេះ បទថា មា ច មយា យសោ សេចក្តីថា យស កុំបីទៅជាមួយតថាគតឡើយ ។ បទថា អកសិរលាភី បានដល់ បានយ៉ាងបរិបូណ៌ ។ បទថា សីលប្បញ្ញាណំ បានដល់ សីល និងការដឹងទួទៅ ។ បទថា សំគម្ម ប្រែថា ប្រជុំហើយ ។ បទថា សមាគម្ម ប្រែថា មកប្រជុំគ្នាហើយ ។ បទថា សង្គណិកវិហារំ ប្រែថា ការនៅច្រឡូកច្រឡំដោយពួកគណៈ ។ បទថា ន ហិ នូនមេ កាត់បទជា ន ហិ នូន ឥមេ ។ បទថា តថា ហិ បនមេ កាត់បទជា តថា ហិ បន ឥមេ ។ បទថា អង្គុលិប្បដោទកេន បានដល់ ដោយយកម្រាមដៃធ្វើដងជន្លួញ រួចចាក់ ។ បទថា សព្ជាគ្ឃន្តេ បានដល់ សើចដោយសំឡេងខ្លាំង ។ បទថា សង្កីឡន្តេ បានដល់ ធ្វើការ ប្រឡែងគ្នា ។