បត្តសូត្រ
ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយអង្គ ៨ ប្រការ សង្ឃកាលប្រាថ្នា គប្បីផ្កាប់បាត្របាន ។ អង្គ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺឧបាសកព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានលាភ ១ ព្យាយាមដើម្បី មិនឲ្យភិក្ខុទាំងឡាយបានប្រយោជន៍ ១ ព្យាយាមដើម្បីមិនឲ្យភិក្ខុទាំងឡាយ បានទីលំនៅ ១ ជេរប្រទេចភិក្ខុទាំងឡាយ ១ បំបែកភិក្ខុទាំងឡាយឲ្យបែកចាកភិក្ខុ ទាំងឡាយ ១ តិះដៀលព្រះពុទ្ធ ១ តិះដៀលព្រះធម៌ ១ តិះដៀលព្រះ សង្ឃ ១ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយអង្គ ៨ ប្រការនេះឯង សង្ឃកាលប្រាថ្នា គប្បីផ្កាប់បាត្របាន ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយអង្គ ៨ ប្រការ សង្ឃកាលប្រាថ្នា គប្បីផ្ងារបាត្របាន ។ ដោយអង្គ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺឧបាសក មិនព្យាយាមដើម្បីមិនឲ្យភិក្ខុទាំងឡាយបានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយ បានប្រយោជន៍ ១ មិនព្យាយាម ដើម្បីមិនឲ្យភិក្ខុ ទាំងឡាយបានទីលំនៅ ១ មិនជេរប្រទេចភិក្ខុទាំងឡាយ ១ មិនបំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកភិក្ខុទាំងឡាយ ១ ពោលសរសើរព្រះពុទ្ធ ១ ពោលសរសើរ ព្រះធម៌ ១ ពោលសរសើរព្រះសង្ឃ ១ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយអង្គ ៨ ប្រការនេះឯង សង្ឃកាលប្រាថ្នា គប្បីផ្ងារបាត្របាន ។ ៥