អដ្ឋកថាបត្តសូត្រ
ក្បាលទី 30 · ទំព័រ 824
[ ១០៤-១០៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបត្តសូត្រទី ៧ ដូចតទៅនេះ បទថា និក្កុជ្ជេយ្យ បានដល់ គប្បីផ្កាប់បាត្រដោយកម្មវាចា ដែលសូធ្យក្នុង និក្កុជ្ជនកម្មដើម្បីមិនឲ្យទទួលទេយ្យធម៌ ដែលឧបាសកនោះប្រគេន មិនមែន ផ្កាប់បាត្រ ដោយយកបាត្រទៅផ្កាប់នោះឡើយ ។ បទថា អលាភាយ បាន ដល់ ដើម្បីមិនឲ្យបានបច្ច័យ ៤ ។ បទថា អនត្ថាយ បានដល់ ដើម្បី អន្តរាយ គឺដើម្បីមិនចម្រើន ។ បទថា ឧក្កុជ្ជេយ្យ បានដល់ គប្បីផ្ងារបាត្រ ដោយកម្មវាចា ដែលសូធ្យក្នុងឧក្កុជ្ជនកម្ម ។