អដ្ឋកថាអប្បសាទសូត្រ
ក្បាលទី 30 · ទំព័រ 826
[ ១០៦-១០៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងអប្បសាទសូត្រទី ៨ ដូចតទៅ នេះ បទថា អប្បសាទំ បវេទេយ្យុំ បានដល់ គប្បីធ្វើឲ្យចូលដល់ភាពជា អ្នកជ្រះថ្លា ។ សួរថា កាលនឹងប្រកាសការមិនជ្រះថ្លា ត្រូវធ្វើដូចម្តេច ។ ឆ្លើយថា មិនក្រោកចាកអាសនៈដែលខ្លួនអង្គុយ មិនធ្វើអញ្ជលី មិនចេញ ទៅធ្វើការទទួល មិនប្រគេនទេយ្យធម៌ ។ បទថា អគោចរេ បានដល់ អគោចរ ៥ យ៉ាង ។