បដិសារណីយសូត្រ

ក្បាលទី 30 · ទំព័រ 827

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ សង្ឃ កាលប្រាថ្នា គប្បីធ្វើបដិសារណីយកម្មបាន ។ ប្រកបដោយធម៌ ៨ ប្រការ តើ ដូចម្តេចខ្លះ ។ គឺភិក្ខុព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ ព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានប្រយោជន៍ ១ ជេរប្រទេចពួកគ្រហស្ថ ១ បំបែក ពួកគ្រហស្ថឲ្យបែកចាកពួកគ្រហស្ថ ១ តិះដៀលព្រះពុទ្ធ ១ តិះដៀលព្រះធម៌ ១ តិះដៀលព្រះសង្ឃ ១ ញ៉ាំងពាក្យនិមន្តរបស់គ្រហស្ថប្រកបដោយធម៌ឲ្យ ឃ្លៀងឃ្លាត ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការនេះ ឯង សង្ឃកាលប្រាថ្នា គប្បីធ្វើបដិសារណីយកម្មបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ សង្ឃ កាលប្រាថ្នា គប្បីរម្ងាប់នូវបដិសារណីយកម្មបាន ។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺភិក្ខុមិនព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានលាភ ១ មិន ព្យាយាម ដើម្បីមិនឲ្យពួកគ្រហស្ថបានប្រយោជន៍ ១ មិនជេរប្រទេចពួកគ្រហស្ថ ១ មិនបំបែកពួកគ្រហស្ថឲ្យបែកចាកពួកគ្រហស្ថ ១ ពោលសរសើរព្រះពុទ្ធ ១ ពោលសរសើរព្រះធម៌ ១ ពោលសរសើរព្រះសង្ឃ ១ ញ៉ាំងពាក្យនិមន្ត របស់ពួកគ្រហស្ថ ប្រកបដោយធម៌ឲ្យទៀងទាត់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយធម៌ ៨ ប្រការនេះឯង សង្ឃកាលប្រាថ្នា គប្បីរម្ងាប់នូវបដិសារណីយកម្មបាន ។