អដ្ឋកថាបដិសារណីយសូត្រ
ក្បាលទី 30 · ទំព័រ 828
[ ១០៨-១០៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបដិសារណីយសូត្រទី ៩ ដូចតទៅ នេះ បទថា ធម្មិកញ្ច គិហិប្បដិស្សវំ សេចក្តីថា កាលគ្រហស្ថ អារាធនាថា សូមលោកម្ចាស់នៅក្នុងទីនេះអស់ត្រៃមាស ក៏ទទួលដោយន័យ ជាដើមថា ចូរជាយ៉ាងនោះចុះ ឈ្មោះថា បដិស្សវ គឺទទួលពាក្យ ។ បទថា ន សច្ចាបេតិ បានដល់ មិនធ្វើនូវពាក្យសច្ចៈ គឺពោលឲ្យឃ្លៀងឃ្លាត ។