អដ្ឋកថាវត្តសូត្រ

ក្បាលទី 30 · ទំព័រ 829

គប្បីជ្រាបវិនិច្ឆ័យក្នុងវត្តសូត្រទី ១០ ដូចតទៅនេះ បទថា បច្ចេកដ្ឋានេ បានដល់ ក្នុងតំណែងអធិបតីសង្ឃ គឺក្នុងតំណែងប្រធាន ។ ពិតហើយ មិនគួរធ្វើបុគ្គលនោះឲ្យជាប្រធាន ហើយធ្វើសង្ឃកម្មណាមួយ ឡើយ ។ បទថា ន ច តេន មូលេន វុដ្ឋាបេតព្វំ សេចក្តីថា ធ្វើកម្ម គឺ អព្ភាន ហៅចូលជំនុំសង្ឃ និងវុដ្ឋាន គឺចេញចាកគរុកាបត្តិ ធ្វើបុគ្គលនោះឲ្យ ជាមូល គឺជាប្រធានមិនបាន ពាក្យដ៏សេសក្នុងបទទាំងពួង មានអត្ថងាយ យល់ហើយ ។