សាមញ្ញវគ្គ
រឿងក្រៅពីនេះទៅ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឧបោសថកម្មប្រកបដោយ អង្គ ៨ ប្រការ ដល់ពួកឧបាសិកាទាំងអម្បាលនេះ គឺពោជ្ឈាឧបាសិកាសិ រិមាឧបាសិកា បទុមាឧបាសិកា សុធម្មាឧបាសិកា មណុជាឧបាសិកា ឧត្តរាឧបាសិកា មុត្តាឧបាសិកា ខេមាឧបាសិកា រុចីឧបាសិកា ចុន្ទីរាជកុមារី ពិម្ពិឧបាសិកា សុមនរាជកុមារី មល្លិកាទេវី តិស្សមាតាឧបាសិកា សោណមាតាឧបាសិកា កាណមាតាឧបាសិកា ឧត្តរានន្ទមាតាឧបាសិកា វិសាខាមិគារមាតាឧបាសិកា ខុជ្ជុត្តរាឧបាសិកា សាមាវតីឧបាសិកា សុប្បវាសាកោឡិយធីតាឧបាសិកា សុប្បិយាឧបាសិកា នកុលមាតាគហបតានីឧបាសិកា ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលត្រូវចម្រើន ដើម្បី ដឹងច្បាស់នូវរាគៈ ។ ធម៌ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ នេះ បុគ្គលត្រូវចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលគប្បីចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ៨ ប្រការ តើដូចម្តេចខ្លះ ។ គឺបុគ្គលមាន សេចក្តីសម្គាល់ ក្នុងរូបខាងក្នុង ( មានសក់ជាដើមរបស់ខ្លួន ) ឃើញរូបខាងក្រៅ គឺកសិណ មាននីលកសិណជាដើម ជារូបមានប្រមាណតិច មានសម្បុរ ល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសម្គាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ១ ។ បុគ្គលមានសេចក្តីសម្គាល់ ក្នុងរូបខាងក្នុង តែងឃើញនូវរូបខាងក្រៅ ជារូបមានប្រមាណមិនបាន មាន សម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តី សម្គាល់យ៉ាងនេះថា អាត្មាអញដឹង អ