ឧទ្ធម្ភាគិយសូត្រ ទី ១០

ក្បាលទី 31 · ទំព័រ 261

ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាងលើនេះ មាន ៥ យ៉ាង ។ សំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាងលើ មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់សំយោជនៈ ជាចំណែកខាងលើ ៥ យ៉ាងនេះឯង ។