ឧទ្ធម្ភាគិយសូត្រ ទី ១០

ក្បាលទី 31 · ទំព័រ 262

ម្នាលភិក្ខុទាំងឡាយ សេចក្តីរឹងត្អឹងនៃចិត្តនេះមាន ៥ យ៉ាង ។ សេចក្តីរឹងត្អឹងនៃចិត្ត ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្ត ស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បី ព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បី ប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ។ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ដើម្បីប្រកបព្យាយាម រឿយៗ ដើម្បីប្រព្រឹត្តព្យាយាម មិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះ ជាសេចក្តីរឹងត្អឹងនៃចិត្តទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ ក្នុងព្រះធម៌ ។ បេ ។ សង្ស័យក្នុងព្រះសង្ឃ សង្ស័យក្នុងសិក្ខា ជាមនុស្សខឹង មានចិត្តអាក់អន់ មានចិត្តត្រូវទោសខ្ទាំងខ្ទប់ហើយ មានចិត្តរឹងរូស ក្នុងពួកស ព្រហ្មចារី ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាមនុស្សខឹង មានចិត្តអាក់ អន់ មានចិត្តត្រូវទោសខ្ទាំងខ្ទប់ហើយ មានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកម្តៅ កិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាម មិនដាច់ ដើម្បីតាំងទុកនូវព្យាយាម ។ ចិត្តរបស់ភិក្ខុណា រមែងមិនឱនទៅ ដើម្បី ព្យាយាម ជាគ្រឿងដុតកម្តៅកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បី ប្រព្រឹត្តព្យាយាម មិនដាច់ ដើម្បីតាំងទុកនូវព្យាយាម នេះជាសេចក្តីរឹងត្អឹង នៃចិត្តទី ៥ ។