សមោធិសូត្រ
បណ្ណាសក ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគ ថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ ទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចម្រើន នូវពួកធម៌ជាចំណែកនៃការត្រាស់ ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយ សួរយ៉ាងនេះ ហើយ អ្នកទាំងឡាយគប្បីដោះស្រាយ ដល់ពួកបរិព្វាជកជាអន្យតិរ្ថិយទាំង នោះដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល ។ បេ ។ ពួកភិក្ខុបានស្តាប់ចំពោះព្រះដ៏មានព្រះភាគ ហើយ ក៏នឹងចាំទុក ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរចាំ ស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏ មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ពួក បរិព្វាជកជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុ នៃសេចក្តីចម្រើននូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុ ទាំងឡាយ កាលបើពួកអន្យតិរ្ថិយសួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា ម្នាលអាវុសោ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្តល្