អដ្ឋកថាសមោធិសូត្រ
បឋមបណ្ណាសក ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងសម្ពោធិសូត្រទី ១ នៃនវកនិបាតដូចតទៅ នេះ បទថា សម្ពោធិបក្ខិកានំ បានដល់ ចម្រើនក្នុងចំណែកនៃធម៌ជាគ្រឿង ត្រាស់ដឹង ពោល គឺមគ្គ ៤ អធិប្បាយថា ជាឧបការៈ រមែងសួរបំណងដល់ ធម៌ ៩ ប្រការ ដែលមកហើយក្នុងបាលី ។ បទថា កា ឧបនិសា បានដល់ អ្វីជាហេតុ គឺជាបច្ច័យ ។ កថា ឈ្មោះថា អភិសល្លេខិកា ព្រោះរមែងដុសខាត់ កិលេស ។ ឈ្មោះថា ចេតោវិវរណសប្បាយា ព្រោះជាទីសប្បាយ និងមានឧបការៈ ក្នុងការបើកចិត្តដោយសមថៈ និងវិបស្សនា ។ ពាក្យដែល ប្រព្រឹត្តទៅប្រារព្ធដល់សេចក្តីប្រាថ្នាតិច ឈ្មោះថា អប្បិច្ឆកថា ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា អសុភា ភាវេតព្វា រាគស្ស បហានាយ អត្ថគប្បីអធិប្បាយ ឲ្យជាក់ច្បាស់ ដោយការប្រៀបធៀបនឹងបុគ្គលច្រូតស្រូវដូចតទៅនេះ បានឮ ថា បុរសម្នាក់កាន់កណ្តៀវ ហើយច្រូតស្រូវសាលីទាំងឡាយក្នុងស្រែស្រូវ សាលី តាំងអំពីចុង បន្ទាប់មក គោទាំងឡាយទម្លាយរបងស្រូវសាលីនោះ ហើយចូលទៅ គេដាក់កណ្តៀវ កាន់រំពាត់ដេញគោទាំងឡាយ ចេញទៅតាម ផ្លូវនោះឯង ធ្វើរបងឲ្យដូចប្រក្រតីហើយ ទើបកាន់កណ្តៀវ ច្រូតស្រូវទៀត ។ ក្នុងការប្រៀបធៀបនោះ គប្បីឃើញព្រះពុទ្ធសាសនា ប្រៀបដូចស្រែស្រូវ សាលី ព្រះយោគាវចរ ប្រៀបដូចអ្នកច្រូតស្រូវ បញ្ញាប្រៀបដូចកណ្តៀវ ខណៈធ្វើវិបស្សនា ប្រៀបដូចពេលច្រូតស្រូវ អសុភកម្មដ្ឋាន ប្រៀបដូចរំពាត់ ការសង្រួម ប្រៀបដូចរបង ការឡេះឡោះ មិនទាន់ពិចារណារាគៈ កើតឡើង យ៉ាងឆាប់រហ័ស ប្រៀបដូចគោទាំងឡាយទម្លាយរបង ហើយចូលទៅ ពេលដែលសង្កត់រាគៈបានដោយអសុភកម្មដ្ឋាន ហើយផ្តើមធ្វើវិបស្សនាទៀត ប្រៀបដូចការដាក់កណ្តៀវ កាន់រំពាត់ដេញគោចេញទៅតាមផ្លូវដែលគោមក នោះឯង ធ្វើរបងឲ