អដ្ឋកថានន្ទកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនន្ទកសូត្រទី ៤ ដូចតទៅនេះ បទថា ឧបដ្ឋានសាលាយំ បានដល់ រោងឆាន់ ។ បទថា យេនុបដ្ឋានសាលា ធម្មតា ព្រះសាស្តាស្តាប់សំឡេងនូវការសម្តែងធម៌ ដែលព្រះនន្ទកត្ថេរផ្តើម ហើយ ដោយសំឡេងដ៏ពីរោះ ទើបត្រាស់សួរថា អានន្ទ នុ៎ះ អ្នកណា សម្តែងធម៌ដោយសំឡេងដ៏ពីរោះក្នុងឧបដ្ឋានសាលា ទ្រង់បានឮថា បពិត្រ ព្រះអង្គដ៏ចម្រើន ថ្ងៃនេះ ជាវារៈរបស់ពួកនន្ទកត្ថេរ ដែលជាធម្មកថិក បាន ត្រាស់ថា អានន្ទ ភិក្ខុនោះសម្តែងធម៌ពីរោះពន់ពេក តថាគតនឹងទៅស្តាប់ ដូច្នេះ ទើបចូលទៅកាន់ឧបដ្ឋានសាលា ។ បទថា ឧបសង្កមិត្វា ពហិទ្វារកោដ្ឋកេ អដ្ឋាសិ បានដល់ ទ្រង់បិទបាំងឆព្វណ្ណរង្សីក្នុងស្រទាប់ចីវរ ហើយ ប្រថាប់ឈរដោយភេទ ដែលបុគ្គលណាមួយមិនស្គាល់ ។ បទថា កថាបរិយោសានំ អាគមយមានោ សេចក្តីថា ប្រថាប់ឈរស្តាប់ធម្មកថា ដល់ កថាចុងក្រោយថា ឥទមវោច ដូច្នេះ ។ គ្រានោះ ព្រះអានន្ទបានទូលថ្វាយ សញ្ញាដល់ព្រះសាស្តា កាលកន្លងបឋមយាមទៅហើយថា បពិត្រព្រះអង្គដ៏ ចម្រើន បឋមយាមកន្លងទៅហើយ សូមទ្រង់សម្រាកបន្តិច ដូច្នេះ ។ ព្រះសាស្តា ប្រថាប់ឈរក្នុងទីនោះឯង ក្នុងកាលបន្ទាប់មក កាលរំលងមជ្ឈិមយាម ទៅហើយ ព្រះអានន្ទបានក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់ជាខិត្តិយសុខុមាលជាតិ ទ្រង់ជាពុទ្ធសុខុមាលជាតិ ទ្រង់ជាសុខុមាលជាតិដ៏ក្រៃលែង សូម្បីមជ្ឈិមយាមក៏កន្លងទៅហើយ សូមទ្រង់សម្រាកមួយស្របក់ ដូច្នេះ ។ ព្រះសាស្តាប្រថាប់ឈរក្នុងទីនោះឯង ។ អរុណប្រាកដហើយដល់ព្រះសាស្តា អង្គនោះ ទ្រង់ប្រថាប់ឈរនោះឯង ។ អរុណរះក្តី ការចប់កថាដល់បទថា ឥទមវោច របស់កថាក្តី ការបញេ្ចញឆព្វណ្ណរង្សីរបស់ព្រះទសពលក្តី មាន ដំណាលគ្នាក្នុងគ្រានោះឯង ។ បទថា អគ្