ពលសូត្រ
ម្នាលភិក្ខុទាំងឡាយ ពលនេះមាន ៤ យ៉ាង ។ ពល ៤ យ៉ាង តើដូចម្តេច ។ គឺបញ្ញាពល ១ វីរិយពល ១ អនវជ្ជពលៈ ១ សង្គហពល ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញាពល តើដូចម្តេច ។ ធម៌ ទាំងឡាយណា ជាកុសល រាប់ថាជាកុសល ធម៌ទាំងឡាយណា ជាអកុសល់ រាប់ថាជាអកុសល ធម៌ទាំងឡាយណា មានទោស រាប់ថាមានទោស ធម៌ទាំងឡាយណា មិនមានទោស រាប់ថាមិនមានទោស ធម៌ទាំងឡាយណាជា ធម៌ខ្មៅ រាប់ថាជាធម៌ខ្លៅ ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជាធម៌ស ធម៌ទាំងឡាយណាមិនគួរសេព រាប់ថាជាធម៌មិនគួរសេព ធម៌ទាំងឡាយគួរ សេព រាប់ថាជាធម៌គួរសេព ធម៌ទាំងឡាយណា មិនគួរដល់ព្រះអរិយៈ រាប់ ថាជាធម៌មិនគួរដល់ព្រះអរិយៈ ធម៌ទាំងឡាយណាគួរដល់ព្រះអរិយៈ រាប់ថា ជាធម៌គួរដល់ព្រះអរិយៈ ធម៌ទាំងនោះ បុគ្គលឃើញច្បាស់ ស្ទង់ចុះដោយ បញ្ញាតាមពិត ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញាពល ។ ម្នាលភិក្ខុទាំងឡាយ ចុះវីរិយពល តើដូចម្តេច ។ ធម៌ទាំងឡាយណា ជាអកុសល រាប់ ថាជាអកុសល ធម៌ទាំងឡាយណា មានទោស រាប់ថាជាធម៌មានទោស ធម៌ ទាំងឡាយណា ជាធម៌ខ្មៅ រាប់ថាជាធម៌ខ្មៅ ធម៌ទាំងឡាយណា មិនគួរ សេព រាប់ថាជាធម៌មិនគួរសេព ធម៌ទាំងឡាយណា មិនគួរដល់ព្រះអរិយៈ រាប់ថាជាធម៌មិនគួរដល់ព្រះអរិយៈ បុគ្គលក៏បានញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់នូវធម៌ទាំងនោះ ។ ធម៌ ទាំងឡាយណាជាកុសល រាប់ថាជាកុសល ធម៌ទាំងឡាយណាមិនមានទោស រាប់ថាជាធម៌ មិនមានទោស ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជាធម៌ស ធម៌ទាំងឡាយណា គួរសេព រាប់ថាជាធម៌គួរសេព ធម៌ទាំងឡាយណា គួរ ដល់ព្រះអរិយៈ រាប់ថាជាធម៌គួរដល់ព្រះអរិយៈ បុគ្គលក៏បានញ៉ាំងឆន្ទៈឲ្យ កើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្តដ