អដ្ឋកថាពលសូត្រ
ក្បាលទី 31 · ទំព័រ 36
គប្បីជ្រាបវិនិច្ឆ័យក្នុងពលសូត្រទី ៥ ដូចតទៅនេះ គប្បីឃើញ បញ្ញាពលជាដើម ព្រោះមិនញាប់ញ័រក្នុងអវិជ្ជា ការខ្ជិលច្រអូស ការពោល ទោស និងការមិនជឿ ។ បទថា អកុសលសង្ខាតា បានដល់ ដឹងថា ជា អកុសល ក្នុងបទទាំងពួង ក៏មានន័យដូច្នេះ ។ បទថា នាលមរិយ បានដល់ ធម៌ដែលមិនអាចធ្វើនូវភាពជាព្រះអរិយៈ ឬមិនសមគួរដល់ព្រះអរិយៈ ។ បទថា វោទិដ្ឋា បានដល់ ធម៌ដែលបុគ្គលឃើញហើយដោយល្អ ។ បទថា វោចរិតា បានដល់ ធម៌ដែលប្រាកដនៅក្នុងមនោទ្វារ ។ បទថា អត្ថិកស្សប ានដល់ ដែលត្រូវការដោយការសម្តែងធម៌ ។ បទថា អាជីវិតភយំ បាន ដល់ ភ័យដែលប្រព្រឹត្តទៅក្នុងជីវិត ។ បទថា អសិលោកភយំ បានដល់ ភ័យកើតអំពីការតិះដៀល ។ បទថា បរិសសារជ្ជភយំ បានដល់ ភ័យដែល ដល់បរិស័ទ ហើយកើតការញាប់ញ័រ ។ ក្នុងសូត្រនេះ លោកពោលវដ្តៈផង វិវដ្តៈផង ។