សេវនាសូត្រ
ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយថា ។ បេ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គល ២ ពួក គឺបុគ្គលគួរសេពគប់ ១ បុគ្គលមិនគួរសេពគប់ ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បី ស្គាល់ចីវរ ២ យ៉ាង គឺចីវរគួរប្រើប្រាស់ ១ មិនគួរប្រើប្រាស់ ១ ម្នាល អាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បិណ្ឌបាត ២ យ៉ាង គឺបិណ្ឌបាតគួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់សេនាសនៈ ២ យ៉ាង គឺសេនាសនៈគួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ស្រុក និងនិគម ២ យ៉ាង គឺស្រុក និងនិគម គួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់ជនបទ និងប្រទេស ២ យ៉ាង គឺជនបទ និងប្រទេសដែលគួរសេព ១ មិនគួរសេព ១ ។ ក៏ពាក្យថា ម្នាលអាវុសោ ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់បុគ្គល ២ ពួក គឺបុគ្គលគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំពោលហើយ ពាក្យដែលខ្ញុំពោលហើយនុ៎ះ តើព្រោះអាស្រ័យហេតុដូចម្តេច ។ បណ្តាបុគ្គលទាំង ២ ពួកនោះ បើបុគ្គល ស្គាល់បុគ្គលណាថា កាលបើអាត្មាអញសេពគប់បុគ្គលនេះ អកុសលធម៌ ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងវិនាសទៅ មួយ ទៀត គ្រឿងបម្រុងជីវិតទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញជាបព្វជិតត្រូវប្រមូលមក ក៏ គ្រឿងបម្រុងជីវិតទាំងនោះ តែងមូលមកបានដោយក្រ មួយទតោ អាត្មាអញ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់ប្រយោជន៍នៃសមណៈ ណា ប្រយោជន៍នៃសមណៈនោះ មិនដល់នូវការបរិបូណ៌ដោយភាវនា ដល់ អាត្មាអញដូច្នេះ ម្នាលអាវ