អដ្ឋកថាសេវនាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសេវនាសូត្រទី ៦ ដូចតទៅនេះ បទថា ជីវិតបរិក្ខារា បានដល់ ជាវត្ថុចម្រើនដោយជីវិត ។ បទថា សមុទានេតព្វា បានដល់ បព្វជិតគប្បីបង្រួបបង្រួម ។ បទថា កសិរេន សមុទាហរន្តិ បាន ដល់ រមែងកើតឡើងបានដោយសេចក្តីលំបាក ។ ក្នុងបទថា រត្តិភាគំ វា ទិវសភាគំ វា នេះ បុគ្គលនោះដឹងក្នុងកណ្តាលយប់ គប្បីចៀសចេញទៅក្នុង កណ្តាលយប់នោះឯង កាលអន្តរាយ មានសត្វសាហាវជាដើម មានក្នុង ពេលយប់ គប្បីរង់ចាំឲ្យព្រះអាទិត្យរះឡើង ដឹងក្នុងពេលថ្ងៃ គប្បីចៀស ចេញទៅក្នុងពេលថ្ងៃ កាលអន្តរាយមានក្នុងពេលថ្ងៃ គប្បីរង់ចាំដល់ព្រះ អាទិត្យលិច ។ បទថា សង្ខាបិ បានដល់ ដឹងហេតុអាក្រក់ពេញដោយ ភាវនារបស់ភាពជាសមណៈ ។ ឯបទថា សោ បុគ្គលោ គប្បីសម្ពន្ធដោយ បទនេះថា នានុពន្ធិតព្វោ ។ បទថា អនាបុច្ឆា សេចក្តីថា តែក្នុងទីនេះ គប្បី ចៀសចេញទៅ មិនត្រូវលាបុគ្គលនោះ ។ បទថា អបិ បនុជ្ជមានេន បានដល់ ត្រូវច្រានចេញទៅ បុគ្គលបែប នេះ ដាក់ទោសឲ្យលើកបាច់ឧស ១០០ បាច់ ក្អមទឹក ១០០ ក្អម ឬឆ្នាំងខ្សាច់ ១០០ ឆ្នាំង ឬបណ្តេញចេញទៅ ដោយពោលថា អ្នកកុំនៅក្នុងទីនេះ សូម្បីឲ្យបុគ្គលនោះសូមទោសហើយ គប្បីជាប់តាម គឺមិនគប្បីបោះបង់ បុគ្គលនោះដរាបដល់អស់ជីវិត ។