សុតវាសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀប ក្រុងរាជគ្រឹះ ។ គ្រានោះឯង បរិព្វាជកឈ្មោះសុតវន្តុ ចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏ មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយក្នុងទីសមគួរ ។ លុះសុតវន្តុបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំ ( ព័ទ្ធជុំវិញ ) ដូចជា ក្រោលនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ចំពោះ ព្រះភក្ត្រ បានទទួលយកចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាលសុតវន្តុ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្តរួចហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានធម៌ជាគ្រឿងប្រកបសត្វក្នុងភព អស់ហើយ ជាអ្នករួចស្រឡះព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្តក ន្លងនូវហេតុ ៥ យ៉ាង គឺភិក្ខុជាខីណាស្រព មិនគួរក្លែងផ្តាច់បង់ជីវិតសត្វ ១ ភិក្ខុជាខីណាស្រព មិនគួរកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដែលហៅថា លួច ១ ភិក្ខុជាខីណាស្រព មិនគួរសេពមេថុនធម្ម ១ ភិក្ខុជាខីណាស្រព មិនគួរពោលពាក្យកុហកទាំងដឹងខ្លួន ១ ភិក្ខុជាខីណាស្រព មិនគួរធ្វើនូវការ សន្សំទុក ហើយបរិភោគនូវកាមទាំងឡាយ ដូចជានៅជាគ្រហស្ថក្នុងកាលមុន ១ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ល្អហើយ បានទទួលល្អហើយ បានធ្វើទុកក្នុងចិត្តល្អហើយ ចាំបានល្អហើយនូវព្រះពុទ្ធដីកា របស់ព្រះដ៏មាន ព្រះភាគនុ៎ះមែ