អដ្ឋកថាសុតវាសូត្រ
ក្បាលទី 31 · ទំព័រ 47
គប្បីជ្រាបវិនិច្ឆ័យក្នុងសុតវាសូត្រទី ៧ ដូចតទៅនេះ បទថា បញ្ច ឋានានិ អជ្ឈាចរិតុំ បានដល់ ភិក្ខុមិនគួរកន្លងហេតុ ៥ ។ បទថា បណំ បានដល់ ដោយហោចស្រមោចខ្មៅ ស្រមោចក្រហម ។ បទថា អទិន្នំ បានដល់ របស់អ្នកដទៃ ដោយហោចសូម្បីស្មៅមួយសរសៃ ។ បទថា ថេយ្យសង្ខាតំ បានដល់ សូម្បីមានចិត្តលួច ។ បទថា សន្និធិការកំ កាមេ បរិភុញ្ជិតុំ បានដល់ មិនគួរធ្វើការសន្សំ គឺវៀរបរិភោគវត្ថុកាម និង កិលេសកាម ។ សេចក្តីនោះ លោកពោលសំដៅយកកាមគុណដែលជា អកប្បិយ ។ បទថា ពុទ្ធំ បច្ចក្ខាតុំ បានដល់ ហាមយ៉ាងនេះថា បុគ្គលនេះ មិនមែនជាព្រះពុទ្ធ ដូច្នេះ ។ ក្នុងធម៌ជាដើម ក៏មានន័យនេះដូចគ្នា ។ សេចក្តី