បុគ្គលសូត្រ

ក្បាលទី 31 · ទំព័រ 51

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ តែងមានប្រាកដក្នុង លោក ។ បុគ្គល ៩ ពួក តើដូចម្តេច ។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិដើម្បី អរហន្ត ១ អនាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវ អនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ១ បុថុជ្ជន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះឯង តែងមានប្រាកដក្នុងលោក ។ ៥