អដ្ឋកថាអាហុនេយ្យសូត្រ
ក្បាលទី 31 · ទំព័រ 53
គប្បីជ្រាបវិនិច្ឆ័យក្នុងអាហុនេយ្យសូត្រទី ១០ ដូចតទៅនេះ បទថា គោត្រភូ បានដល់ ជាបុគ្គលប្រកបដោយវិបស្សនាចិត្ត ដែលមាន កម្លាំងដល់ទីបំផុត ដោយអនន្តរប្បច្ច័យនៃសោតាបត្តិមគ្គ ។ បទដ៏សេសក្នុង វារៈទាំងពួង មានអត្ថងាយយល់ហើយ ។