វុដ្ឋិសូត្រ

ក្បាលទី 31 · ទំព័រ 54

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះសារីបុត្តដ៏មាន អាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្តដ៏មាន អាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ការនៅចាំវស្សាក្នុងក្រុងសាវត្ថី ខ្ញុំព្រះអង្គនៅរួចហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គប្រាថ្នាដើម្បីទៅកាន់ចារិក ក្នុងជនបទ ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរសម្គាល់នូវការគួរ ក្នុងកាលឥឡូវនេះចុះ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុនោះ ក្រោក ចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយចៀស ចេញទៅ ។ លំដាប់នោះ កាលព្រះសារីបុត្តដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ភិក្ខុ ១ រូប បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តដ៏មានអាយុ បានប៉ះខ្ញុំព្រះអង្គ មិនបាន ខមាទោស ហើយចៀសចេញទៅកាន់ចារិក ។ លំដាប់នោះ ព្រះដ៏មាន ព្រះភាគត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមកអាយ ចូរទៅហៅ សារីបុត្តតាមពាក្យតថាគតថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តាទ្រង់ត្រាស់ ហៅលោក ។ ភិក្ខុនោះទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក ។