អដ្ឋកថាវុដ្ឋិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវុដ្ឋិសូត្រទី ១ នៃសីហនាទវគ្គទី ២ ដូចតទៅ នេះ បទថា យេន ភគវា តេនុបសង្កមិ សេចក្តីថា ព្រះសារីបុត្តគិត ថា បើព្រះសាស្តាទ្រង់បំណងនឹងចៀសចេញទៅកាន់ទីចារិក ទ្រង់គប្បីចៀស ចេញទៅក្នុងកាលនេះ ណ្ហើយចុះ អញនឹងទូលលាព្រះសាស្តា ដើម្បីទៅកាន់ ទីចារិក ដូច្នេះ ជាបុគ្គលដែលពួកភិក្ខុចោមរោមចូលទៅគាល់ហើយ ។ បទថា អាយស្មា មំ ភន្តេ សេចក្តីថា បានឮថា ភិក្ខុនោះឃើញព្រះថេរៈមកដោយ ភិក្ខុបរិវារដ៏ច្រើន គិតថា ពួកភិក្ខុទាំងនេះចោលព្រះតថាគត ហើយចេញទៅ ចោមរោមព្រះសារីបុត្ត អញនឹងទូលហាមការទៅរបស់ព្រះថេរៈ ដូច្នេះ ចង សេចក្តីក្រោធ ដោយមិនមែនឋានៈ ទើបបានក្រាបទូលហើយយ៉ាងនោះ ។ បទថា អាសជ្ជ បានដល់ ប៉ះខ្ទប់ ។ បទថា អប្បដិនិស្សជ្ជ បានដល់ មិន សូមទោស គឺមិនសម្តែងកំហុស ។ សួរថា ភិក្ខុនោះចងអាឃាតព្រោះហេតុអ្វី ។ ឆ្លើយថា ព្រះថេរៈទៅថ្វាយបង្គំព្រះទសពល ក្រោកឡើង ជាយចីវរពាល់ ត្រូវខ្លួនរបស់ភិក្ខុនោះហើយ ។ អាចារ្យខ្លះពោលថា ខ្យល់ផាត់ទៅពាល់ត្រូវ ដូច្នេះក៏មាន ។ លោកចងអាឃាតដោយហេតុ មានប្រមាណបុណ្ណេះហើយ កាលបានឃើញព្រះថេរៈទៅដោយបរិវារដ៏ច្រើន កើតនូវការច្រណែន ទើប ពោលយ៉ាងនេះថា អញនឹងទូលហាមការទៅរបស់ព្រះថេរៈនោះ ដូច្នេះ ។ បទថា ឯហិ ត្វំ ភិក្ខុ សេចក្តីថា ព្រះសាស្តាស្តាប់ពាក្យរបស់ភិក្ខុនោះ ហើយ ទ្រង់ដឹងថា កាលបុគ្គលណាពោលជំទាស់ថា ព្រះសារីបុត្តមិនបាន ប្រហារភិក្ខុនោះ លោកនឹងទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទ្រង់ចូលខាង ចំណែកអគ្គសាវ័ករបស់ព្រះអង្គតែម្យ៉ាង មិនបានចូលខាងខ្ញុំព្រះអង្គ ដូច្នេះ គប្បីអាក់អន់ក្នុងតថាគត ហើយកើតក្នុងអបាយ ដូច្នេះ បានត្រាស់នឹងភិក្ខុមួយ រូបថា ចូរហៅសារីបុត្