អដ្ឋកថាសឧបាទិសេសសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសឧបាទិសេសសូត្រទី ២ ដូចតទៅនេះ បទថា សឧបទិសេសំ បានដល់ ជាបុគ្គលអ្នកនៅមានបញ្ចក្ខន្ធសេសសល់ ។ បទថា អនុបទិសេសំ បានដល់ ជាអ្នកមិនសេសសល់ឧបាទាន គឺអស់នូវ ការប្រកាន់ ។ បទថា មត្តសោការី បានដល់ ជាអ្នកធ្វើល្មមប្រមាណ គឺមិន ធ្វើឲ្យបរិបូណ៌ ។ បទថា ន តាវាយំ សារីបុត្ត ធម្មបរិយាយោ បដិភាសិ សេចក្តីថា ក្នុងសេចក្តីនេះ មានអត្ថដូច្នេះថា ធម្មតា ការមិនជាក់ច្បាស់រមែង មិនមានដល់ព្រះមានព្រះភាគ តថាគតនឹងមិនពោលធម្មបរិយាយនេះជាបឋម ឡើយ ។ បទថា មាយិមំ ធម្មបរិយាយំ សុត្វា បមាទំ អាហរឹសុ សេចក្តី ថា បុគ្គលទាំងឡាយ កាលមិនធ្វើសេចក្តីព្យាយាមដើម្បីអរហត្តខាងលើ កុំ ដល់នូវសេចក្តីប្រមាទ ដោយយល់ថា បានឮថា យើងទាំងឡាយ ផុតហើយ ចាកអបាយ ៤ ដូច្នេះ ។ បទថា បញ្ញាធិប្បាយេន ភាសិតោ លោក សម្តែងថា តថាគតពោលថា តថាគតពោលតាមបញ្ញា ដែលអ្នកសួរហើយ ដូច្នេះ ។ ព្រះមានព្រះភាគ ទ្រង់ធ្វើហេតុនោះបុណ្ណោះឲ្យកើត ដើម្បីបន្ទោបង់នូវ ឆន្ទរាគៈក្នុងភពទាំងឡាយរបស់បុគ្គលទាំង ៩ ពួកនេះហើយ ទើបបានត្រាស់ ព្រះសូត្រនេះថា ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែង មានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលសរសើរ នូវបដិសន្ធិក្នុងភពសូម្បីបន្តិចបន្តួច ដោយហោចទៅសូម្បីអស់កាល ត្រឹមតែ ផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង ។ មិនមែនតែមួយភូមិដែលប្រព្រឹត្ត ទៅរបស់បុគ្គល ៩ ពួកនោះ ក៏ជាប់តគ្នា ។ សរណៈ ៣ សីល ៥ សលាកភត្ត ១ បក្ខិកភត្ត ១ វស្សាវាសិក ១ ស្រះបោក្ខរណី ១ អាវាស ១ បុណ្យដែលទាក់ទងគ្នាបែបនេះ មានដល់ត្រកូលទាំងឡាយណា គតិរបស់ ត្រកូលទាំងឡាយនោះ ក៏ទាក់ទងគ្នា ត្រកូលទាំងឡាយនោះ ដូច