អដ្ឋកថា កោដ្ឋិកសូត្រ
គ្រានោះ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ចូលទៅរកព្រះសារី បុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹង ព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះមហាកោដ្ឋិកៈដ៏មានអាយុ អង្គុយទីសមគួរហើយ បានសួរព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាល អាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន សូមឲ្យកម្មនោះឲ្យផល ក្នុងបរលោកដល់អាត្មាអញវិញ បានឬ ។ ម្នាល អាវុសោ មិនបានទេ ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្ម ណាឲ្យផល ក្នុងបរលោក សូមឲ្យកម្មនោះ ឲ្យផលក្នុងបច្ចុប្បន្នដល់អាត្មាអញ វិញ បានដែរឬ ។ ម្នាលអាវុសោ មិនបានទេ ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ដើម្បី ប្រយោជន៍ដល់ហេតុនេះថា កម្មណាដែលឲ្យផលជាសុខ សូមឲ្យកម្មនោះឲ្យ ផលជាទុក្ខ ដល់អាត្មាអញវិញ បានដែរឬ ។ ម្នាលអាវុសោ មិនបានទេ ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះដ៏ មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាឲ្យផលជាទុក្ខ សូម ឲ្យកម្មនោះ ឲ្យផលជាសុខដល់អាត្មាអញវិញ បានដែរឬ ។ ម្នាលអាវុសោ មិនបានទេ ។ ម្នាលអាវុសោសារីបុត្ត ចុះបុគ្គលប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង សម្នាក់ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់ហេតុនេះថា កម្មណាដែល មានវារៈឲ្យផល សូមឲ្យកម្មនោះទៅជាមានវារៈ មិនឲ្យផលដល់