សមិទ្ធិសូត្រ
គ្រានោះ ព្រះសមិទ្ធិដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏ មានអាយុ លុះចូលទៅដល់ ថ្វាយបង្គំព្រះសារីបុត្តដ៏មានអាយុ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះព្រះសមិទ្ធិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះសារី បុត្តដ៏មានអាយុ សួរដូច្នេះថា ម្នាលសមិទ្ធិ វិតក្កជាសង្កប្បៈរបស់បុរសមាន អ្វីជាអារម្មណ៍ ទើបកើតឡើង ព្រះសមិទ្ធិឆ្លើយតបថា បពិត្រលោកម្ចាស់ ដ៏ចម្រើន មាននាម និងរូបជាអារម្មណ៍ ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវ ភាពផ្សេងគ្នា ក្នុងទីដូចម្តេច ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ក្នុងពួកធាតុ ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាដែនកើត ។ បពិត្រលោកម្ចាស់ដ៏ចម្រើន មានផស្សៈជាដែនកើត ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាទីប្រជុំចុះ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន មានវេទនាជាទីប្រជុំចុះ ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាប្រធាន ។ បពិត្រលោកម្ចាស់ដ៏ចម្រើន មានសមាធិជាប្រធាន ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាអធិបតី ។ បពិត្រលោកម្ចាស់ដ៏ចម្រើន មានសតិជាអធិបតី ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជារបស់ខ្ពង់ខ្ពស់ ។ បពិត្រលោកម្ចាស់ដ៏ចម្រើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់ ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាខ្លឹម ។ បពិត្រលោកម្ចាស់ដ៏ចម្រើន មានវិមុត្តិជាខ្លឹម ។ ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វីជាទីតាំងនៅស៊ប់ ។ បពិត្រលោកម្ចាស់ដ៏ ចម្រើន មានអមតៈជាទីតាំងនៅស៊ប់ ។ កាលដែលខ្ញុំសួរថា ម្នាលសមិទ្ធិ