អដ្ឋកថាសមិទ្ធិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសមិទ្ធិសូត្រទី ៤ ដូចតទៅនេះ បទថា សមិទ្ធិ បានដល់ ព្រះថេរៈមានសទ្ធិវិហារិកឈ្មោះយ៉ាងនេះ ព្រោះការសម្រេច របស់អត្តភាព ( មានរូបស្អាត ) ។ បទថា កិមារម្មណា បានដល់ មានអ្វីជាបច្ច័យ ។ បទថា សង្កប្បវិតក្កា បានដល់ វិតក្កដែលជាការត្រិះរិះ ។ បទថា នាមរូបរម្មណា បានដល់ មាននាមរូបជាបច្ច័យ ។ លោកសម្តែងថា ដោយបទនេះ អរូបក្ខន្ធ ៤ ភូតរូប និងឧបាទាយរូប ជាបច្ច័យនៃវិតក្កទាំងឡាយ ។ បទថា ក្វ នានត្តំ គច្ឆន្តិ សេចក្តីថា រមែងដល់ចំណែកផ្សេងៗ គ្នាជាសភាវៈ គឺការប្លែកក្នុងទីណា ។ បទថា ធាតូសុ គឺក្នុងរូបធាតុជាដើម ។ ព្រោះថា កាលត្រិះរិះក្នុងរូបណាមួយ ការត្រិះរិះក្នុងសំឡេងជាដើមណាមួយ ដោយប្រការដូច្នេះ ។ បទថា ផស្សសមុទយា បានដល់ មានផស្សៈជាបច្ច័យ ប្រកបគ្នា ។ បទថា វេទនាសមោសរណា បានដល់ មានវេទនា ៣ ជាទីប្រជុំចុះ ។ លោកពោលកុសល និងអកុសលរួមគ្នាហើយ ដោយហេតុ ប្រមាណប៉ុណ្ណេះ ។ ឯធម៌ជាដើមថា សមាធិប្បមុខា គប្បីជ្រាបថា ជាធម៌ ផ្នែកខាងកម្ចាត់កិលេសឲ្យអស់ទៅ ។ ក្នុងបទនោះ វិតក្ក ឈ្មោះថា សមាធិប្បមុខា ព្រោះអត្ថថា មានសមាធិជាប្រមុខ ដោយអត្ថថា ជាប្រធាន ឬដោយ អត្ថថា ជាធំ ។ ឈ្មោះថា សតាធិបតេយ្យា បានដល់ មានសតិជាធំ ដោយ អត្ថថា ជាហេតុរបស់បុគ្គលជាធំ ។ ឈ្មោះថា បញ្ញុត្តរា ព្រោះមានមគ្គប្បញ្ញា ជាកំពូល ។ ឈ្មោះថា វិមុត្តិសារា ព្រោះអត្ថថា មានការសម្រេចផលវិមុត្តិជាខ្លឹម ។ ឈ្មោះថា អមតោគធា ព្រោះអត្ថថា ឈមចុះកាន់អមតនិព្វាន គឺតាំងនៅក្នុងអមតនិព្វាននោះហើយ ដោយអំណាចអារម្មណ៍ ។ បទថា តេន វា មា មញ្ញិ សេចក្តីថា អ្នកកុំធ្វើការបានចិត្ត ឬអួតអាង ដោយការដោះស្រាយនោះថា អគ្គសាវ័ក សួរបញ្ញ