គណ្ឌសូត្រ

ក្បាលទី 31 · ទំព័រ 83

ម្នាលភិក្ខុទាំងឡាយ ដូចបូសរាប់ដោយឆ្នាំមិនតែមួយ មុខ ដំបៅមាន ៩ គឺមុខដំបៅដែលមិនមានអ្នកណាទម្លាយទាំង ៩ របស់បូស នោះទេ វត្ថុនីមួយគប្បីហូរចេញ របស់មិនស្អាតក៏គប្បីហូរចេញ ក្លិនអាក្រក់ ក៏គប្បីផ្សាយចេញ របស់គួរខ្ពើមក៏គប្បីហូរចេញ វត្ថុនីមួយក៏គប្បីជ្រាបចេញ របស់មិនស្អាតក៏គប្បីជ្រាបចេញ ក្លិនអាក្រក់ក៏គប្បីផ្សាយចេញ របស់ដែល គួរខ្ពើមក៏គប្បីផ្សាយចេញអំពីមុខដំបៅនោះ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បូសនេះ ជាឈ្មោះរបស់កាយ ដែលប្រកបដោយមហាភូតរូប ៤ នេះ មាន មាតាបិតាជាដែនកើត ចម្រើនដោយបាយ និងនំកុម្មាស មានសេចក្តីមិនទៀង មានកិរិយាប្រោះព្រំ គក់ច្របាច់ បែកធ្លាយ វិនាសខ្ចាត់ខ្ចាយជាធម្មតា មុខ ដំបៅមាន ៩ គឺមុខដំបៅដែលមិនមានអ្នកណាទម្លាយទាំង ៩ របស់កាយ នោះទេ វត្ថុមួយតែងហូរចេញ របស់មិនស្អាតក៏ហូរចេញ ក្លិនអាក្រក់ក៏ហូរ ចេញ របស់គួរខ្ពើមក៏ហូរចេញ វត្ថុនីមួយក៏ជ្រាបចេញ របស់មិនស្អាតក៏ជ្រាប ចេញ ក្លិនអាក្រក់ក៏ជ្រាបចេញ របស់គួរខ្ពើមក៏ជ្រាបចេញ អំពីមុខដំបៅនោះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរ នឿយណាយក្នុងកាយនេះ ។