សញ្ញាសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 85

ជាធម្មតា ក្នុងសេចក្តីនេះ លោកពោលការរលត់នៃកាយនោះ ដោយបទថា មិនទៀង និងដោយបទថា បែក និងធ្លាយ លោកពោលការកើតដោយបទ ដ៏សេស ។ បទថា និព្វិន្ទថ លោកសម្តែងថា អ្នកទាំងឡាយ ចូរនឿយណាយ គឺលះបង់កាយនេះចេញ ដូច្នេះ ។ ក្នុងសូត្រនេះ លោកពោលដល់វិបស្សនា ដែលមានកម្លាំង ដោយប្រការដូច្នេះ ។