អដ្ឋកថា កុលសូត្រ
សញ្ញាសូត្រទី ៦ មានន័យដូចលោកពោលហើយ តែក្នុង សូត្រនេះ លោកពោលញាណបុណ្ណោះ ដោយមានសញ្ញាជាធំ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុ មិនទាន់ចូលទៅ ក៏មិនគួរចូលទៅ បើភិក្ខុចូលជ្រុលទៅហើយ ក៏មិនគួរអង្គុយ ។ ត្រកូលប្រកបដោយអង្គ ៩ តើដូចម្តេចខ្លះ ។ គឺគេមិនក្រោកទទួលដោយ សេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ មិនឲ្យអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់របស់ដែលមាន ១ របស់មានច្រើនឲ្យតិច ១ មានរបស់ដែលថ្លៃថ្លាឲ្យរបស់សៅហ្មង ១ ឲ្យដោយមិនគោរព មិនឲ្យ ដោយគោរព ១ មិនចូលទៅអង្គុយជិតដើម្បីស្តាប់ធម៌ដោយគោរព ១ មិន ត្រេកអរនឹងភាសិតរបស់ភិក្ខុនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយ អង្គ ៩ នេះឯង ដែលភិក្ខុមិនធ្លាប់ចូលទៅ ក៏មិនគួរចូលទៅ ឬចូល ជ្រុលទៅហើយ ក៏មិនគួរអង្គុយ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយ អង្គ ៩ ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅហើយ ក៏គួរ អង្គុយបាន ។ ត្រកូលប្រកបដោយអង្គ ៩ តើដូចម្តេចខ្លះ ។ គឺគេក្រោក ទទួលដោយសេចក្តីពេញចិត្ត ១ ថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ ឲ្យ អាសនៈដោយសេចក្តីពេញចិត្ត ១ មិនលាក់របស់ដែលមាន ១ របស់ដែល មានច្រើនឲ្យច្រើន ១ របស់ដែលថ្លៃថ្លាឲ្យរបស់ថ្លៃថ្លា ១ ឲ្យដោយគោរព មិនឲ្យដោយមិនគោរព ១ ចូលទៅអង្គុយជិតដើម្បីស្តាប់ធម៌ ១ ត្រេកអរ នឹងភាសិតរបស់ភិក្ខុនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយ អង្គ ៩ នេះឯង ដែលភិក្ខុមិនទាន់ចូលទៅ ក៏គួរចូលទៅបាន ឬចូលទៅ ហើយ ក៏គួរអង្គុយបាន ។ ៥