សត្តសូត្រ និងអដ្ឋកថា
ក្បាលទី 31 · ទំព័រ 88
អសក្កច្ចំ ទេន្តិ សេចក្តីថា រមែងឲ្យដោយការមិនរាប់អាន ។ បទថា នោ សក្កច្ចំ សេចក្តីថា រមែងមិនឲ្យដោយដៃរបស់ខ្លួន ។ បទថា ន ឧបនិសីទន្តិ ធម្មស្សវនាយ សេចក្តីថា រមែងមិនអង្គុយក្នុងទីជិត ដោយគិតថា យើង ទាំងឡាយនឹងស្តាប់ធម៌ ។ បទថា ន រមិស្សន្តិ សេចក្តីថា រមែងមិន ត្រេកអរ គឺរមែងទៅមិនត្រឡប់ ដូចទឹកដែលស្រក់លើពាងធំ ដូច្នោះ ។