អដ្ឋកថា សត្តសូត្រ

ក្បាលទី 31 · ទំព័រ 88

ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មាន សេចក្តីរុងរឿងច្រើន មានការផ្សាយទៅច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផល ច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានការផ្សាយទៅច្រើន តើដោយប្រការដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ពិចារណាដូច្នេះថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជាដាក់ចុះហើយ មានគ្រឿងស្រស្តាដាក់ចុះហើយ មាន សេចក្តីខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ដល់ សត្វទាំងអស់ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ ក៏លះបង់នូវ បាណាតិបាត វៀរចាកបាណាតិបាត មានអាជាដាក់ចុះហើយ មានគ្រឿង សស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាស ដល់នូវសេចក្តីអាណិតអាសូរ អនុគ្រោះដោយប្រយោជន៍ដល់សត្វទាំងពួង អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញយកតម្រាប់ព្រះអរហន្តផង អាត្មាអញនឹងចាំរក្សាឧបោសថដោយ អង្គនេះផង ឧបោសថប្រកបដោយអង្គទី ១ នេះ ដូច្នេះ ។ បេ ។ ព្រះអរហន្ត លះបង់ទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ វៀរចាកទីដេកដ៏ខ្ពស់ និងទីដេកដ៏ ប្រសើរ សម្រេចនូវទីដេកដ៏ទាប គឺលើគ្រែតូចក្តី លើកម្រាលស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកអាត្មាអញ ក៏លះបង់ទីដេកដ៏ខ្ពស់ និងទីដេក ដ៏ប្រសើរ វៀរចាកទីដេកដ៏ខ្ពស់ និងទីដេកដ៏ប្រសើរ សម្រេចទីដេកដ៏ទាប គឺលើគ្រែតូចក្តី លើកម្រាលស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ យកតម្រាប់ព្រះអរហន្តផង អាត្មាអញនឹងរក្សាឧបោសថដោយអង្គនេះឯង ឧបោសថប្រកបដោយអង្គទី ៨ នេះដូច្នេះ បុគ្គលមានចិត្ត