អដ្ឋកថា ទេវតាសូត្រ
ម្នាលភិក្ខុទាំងឡាយ ក្នុងវេលាយប់នេះ ពួកទេវតាជាច្រើន កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺច្បាស់ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ តថាគត ហើយឋិតនៅក្នុងទីសមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះពួក ទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកបព្វជិតបានមកកាន់ផ្ទះយើងខ្ញុំព្រះអង្គ កាលដែល កើតជាមនុស្ស ក្នុងកាលមុន បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលហើយ តែមិនបានថ្វាយបង្គំ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្មមិនបរិបូណ៌ គួរឲ្យមានសេចក្តី ស្តាយ ក្តៅក្រហាយជាខាងក្រោយ ទើបបានទៅកើតក្នុងពួកថោកទាប ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនពួកទៀត ចូលមករកតថាគត ហើយ ពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកបព្វជិតចូលមកកាន់ផ្ទះរបស់ យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្សក្នុងកាលមុន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលផង បានថ្វាយបង្គំផង ហើយតែមិនបានប្រគេនអាសនៈ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិន បរិបូណ៌ មានសេចក្តីស្តាយ ក្តៅក្រហាយជាខាងក្រោយ ទើបបានទៅកើត ក្នុងពួកថោកទាប ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនផ្សេងៗ ទៀត ចូលមករកតថាគត បានពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកបព្វជិត បានចូលមកកាន់ផ្ទះរបស់យើងខ្ញុំព្រះអង្គ កាលដែលកើតជាមនុស្សក្នុងកាល មុន បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងនោះ បានក្រោកទទួលផង ថ្វាយបង្គំ ផង បានប្រគេនអាសនៈផង តែមិនបានចាត់ចែង តាមសមគួរដល់យសសក្តិ តាមសម