វេលាមសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុង ទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ទានក្នុងត្រកូលអ្នកនៅតែឲ្យដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គនៅតែឲ្យដែរ តែទាននោះឯងស្មៅហ្មង គឺបាយចុងអង្ករ និងទឹកជ្រក់ ជាគម្រប់ ២ ។ ម្នាលគហបតី បុគ្គលឲ្យទានសៅហ្មងក្តី ឲ្យទានថ្លៃថ្លាក្តី តែ ឲ្យទាននោះមិនគោរព ធ្វើសេចក្តីកោតក្រែងហើយឲ្យ មិនឲ្យដោយដៃខ្លួនឯង បោះឲ្យ យល់ថា មិនមានផល ហើយឲ្យ វិបាករបស់ទាននោះៗ កើតក្នុង ត្រកូលណាៗ ចិត្តក៏មិនឱនទៅ ដើម្បីប្រើប្រាស់នូវភត្តដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់នូវសំពត់ដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដីម្បិប្រើប្រាស់យានដ៏ថ្លៃថ្លា ចិត្តមិនឱនទៅ ដើម្បីប្រើប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួក ជនណា ដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបម្រើក្តី កម្មករក្តី របស់ បុគ្គលនោះ ជនទាំងនោះ មិនស្តាប់ មិនផ្ចង់ត្រចៀកស្តាប់ រមែងបញ្ជូន ចិត្តទៅក្នុងអារម្មណ៍ដទៃ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលគហបតី ព្រោះថា វិបាកនៃកម្មទាំងឡាយ ដែលបុគ្គលធ្វើដោយមិនគោរព រមែងមានយ ៉ាងនេះឯង ម្នាលគហបតី បុគ្គលឲ្យទានសៅហ្មងក្តី ថ្លៃថ្លាក្តី តែឲ្យទាន នោះដោយគោរព ធ្វើសេចក្តីកោតក្រែង ហើយឲ្យ ឲ្យដោយដៃខ្លួនឯង មិន បោះឲ្យ យល់ថា មានផល ហើយឲ្យ វិបាករបស់ទាននោះៗ កើតក្នុង ត្រកូលណាៗ ចិត្តក៏រមែងឱនទៅ ដ