អដ្ឋកថាឋានសូត្រ
ក្បាលទី 31 · ទំព័រ 113
គប្បីជ្រាបវិនិច្ឆ័យក្នុងឋានសូត្រទី ១ នៃសត្តាវាសវគ្គទី ៣ ដូច្នេះ បទថា ឧត្តរកុរុកា បានដល់ មនុស្សទាំងឡាយអ្នកឧត្តរកុរុទ្វីប ។ បទថា អធិគ្គណ្ហន្តិ បានដល់ រមែងជាធំ គឺជាបុគ្គលក្រៃលែង ជាបុគ្គលប្រសើរ ជាបុគ្គលចម្រើនបំផុត ។ បទថា អមមា បានដល់ មិនមានតណ្ហា ។ ឯក្នុង អដ្ឋកថាពោលថា មិនមានទុក្ខ ។ បទថា អបរិគ្គហា បានដល់ វៀរនូវការហួង ហែងថា វត្ថុនេះរបស់អញ ។ បទថា និយតាយុកា សេចក្តីថា មនុស្ស ទាំងឡាយនោះ ក៏មានអាយុ ១០០០ ឆ្នាំស្មើគ្នាទាំងអស់ សូម្បីគតិក៏ស្មើគ្នា មនុស្សទាំងនោះស្លាប់អំពីនោះហើយ រមែងកើតក្នុងស្ថានសួគ៌បុណ្ណោះ ។ បទ