ខឡុង្គសូត្រ និងអដ្ឋកថា
ក្បាលទី 31 · ទំព័រ 114
ថា សតិមន្តោ សេចក្តីថា ពួកទេវតារមែងមានសតិមិនពិតប្រាកដ ព្រោះ មានសេចក្តីសុខដោយចំណែកមួយ ។ ពួកសត្វនរកក៏មិនពិតប្រាកដ ព្រោះ មានសេចក្តីទុក្ខដោយចំណែកមួយ ចំណែកមនុស្សទាំងនេះ ឈ្មោះថា មានសតិ ស៊ប់សួន ព្រោះមានសុខផង ទុក្ខផង លាយឡំគ្នាហើយ ។ បទថា ឥធ ព្រហ្មចរិយវាសោ សេចក្តីថា ការនៅប្រព្រឹត្តមគ្គព្រហ្មចរិយៈប្រកបដោយ អង្គ ៨ រមែងមានក្នុងទីនេះបុណ្ណោះ ព្រោះព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធកើតឡើង ក្នុងជម្ពូទ្វីប ។