អដ្ឋកថា ខឡុង្គសូត្រ

ក្បាលទី 31 · ទំព័រ 114

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេះខឡុង្គៈ ៣ ពួកផង នូវបុរសខឡុង្គៈ ៣ ពួកផង នូវសេះសទស្សៈ ៣ ពួកផង នូវ បុរសសទស្សៈ ៣ ពួកផង នូវសេះអាជានេយ្យដ៏ប្រសើរ ៣ ពួកផង នូវ បុរសអាជានេយ្យដ៏ប្រសើរ ៣ ពួកផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេះខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ តែមិន បរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុ ទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ បរិបូណ៌ដោយពណ៌សម្បុរ តែមិនបរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាល ភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយពណ៌សម្បុរផង បរិបូណ៌ដោយកម្ពស់ និងទំហំផង ១ ។ ម្នាល ភិក្ខុទាំងឡាយ សេះខឡុង្គៈ មាន ៣ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុរស ខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយ គុណ មិនបរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុទាំងឡាយ បុរស ខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះ បរិបូណ៌ដោយគុណ តែមិនបរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុទាំងឡាយ បុរស ខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយ គុណផង បរិបូណ៌ដោយកម្ពស់ និងទំហំផង ១ ។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ មាន ៣ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌ដោយ កម្ពស់ និងទំហំ តើដោយប្រការដូចម្តេច ។