តណ្ញាសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវពួកធម៌ដែលមាន តណ្ហាជាបឫសគល់ ៩ យ៉ាង អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលមានតណ្ហាជាបឫសគល់ ៩ យ៉ាង តើ ដូចម្តេចខ្លះ ។ គឺការអាស្រ័យតណ្ហា ទើបមានការស្វែងរក ១ អាស្រ័យការ ស្វែងរក ទើបកើតលាភ ១ អាស្រ័យលាភ ទើបកើតសេចក្តីត្រិះរិះ ១ អាស្រ័យសេចក្តីត្រិះរិះ ទើបកើតសេចក្តីប្រាថ្នា សេចក្តីត្រេកអរ ១ អាស្រ័យ សេចក្តីប្រាថ្នា សេចក្តីត្រេកអរ ទើបកើតសេចក្តីជឿស៊ប់ ១ អាស្រ័យ សេចក្តីជឿស៊ប់ ទើបកើតការហួងហែងទុក ១ អាស្រ័យការហួងហែងទុក ទើបកើតសេចក្តីកំណាញ់ ១ អាស្រ័យសេចក្តីកំណាញ់ ទើបកើតការរក្សាទុក ១ អាស្រ័យការរក្សាជាហេតុហើយ ទើបអកុសលធម៌ទាំងឡាយ ដ៏ លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងស្រស្តាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថាឯងៗ ទាំងនិយាយញុះញង់ និយាយកុហកក៏កើតឡើង ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌មានតណ្ហាជាបឫសគល់ មាន ៩ យ៉ាងនេះឯង ។