អដ្ឋកថាតណ្ញាសូត្រ

ក្បាលទី 31 · ទំព័រ 122

គប្បីជ្រាបវិនិច្ឆ័យក្នុងតណ្ហាសូត្រទី ៣ ដូចតទៅនេះ បទថា តណ្ហំ បដិច្ច បានដល់ តណ្ហា ២ យ៉ាង គឺឯសនតណ្ហា គឺតណ្ហាក្នុងការ ស្វែងរក ១ ឯសិតតណ្ហា តណ្ហាក្នុងការស្វែងបានហើយ ១ ។ បុគ្គលដើរ ទៅតាមផ្លូវពពែ និងផ្លូវដែលមានដង្គត់ជាដើម ស្វែងរកភោគៈដោយតណ្ហា ណា តណ្ហានោះ ឈ្មោះថា ឯសនតណ្ហា ។ តណ្ញាណា កាលបុគ្គលស្វែងរក បានភោគៈហើយ តណ្ហានេះ ឈ្មោះថា ឯសិតតណ្ហា ។ តែព្រះសូត្រនេះ គប្បីឃើញថា បានដល់ ឯសនតណ្ហា ។ បទថា បរិយេសនា បានដល់ ការស្វែងរកអារម្មណ៍ មានរូបជាដើម កាលឯសនតណ្ហាមាន ការស្វែងរក នោះក៏មាន ។ បទថា លាភោ បានដល់ ការបានអារម្មណ៍ មានរូបជាដើម កាលការស្វែងរកមាន ការបានក៏មាន ។ វិនិច្ឆ័យមាន ៤ យ៉ាង គឺញាណវិនិច្ឆ័យ ១ តណ្ញាវិនិច្ឆ័យ ១ ទិដ្ឋិវិនិច្ឆ័យ ១ វិតក្កវិនិច្ឆ័យ ១ ។ ក្នុងវិនិច្ឆ័យ ៤ យ៉ាងនោះ បុគ្គលដឹងដល់សុខវិនិច្ឆ័យ ក្នុងប្រការដែលលោកពោលថា គប្បីដឹងនូវសេចក្តីសុខដែលថោកថយ លុះ ដឹងនូវសេចក្តីសុខដែលថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តីសុខ ក្នុងសន្តាន នេះឈ្មោះថា ញាណវិនិច្ឆ័យ ។ បទថា វិនិច្ឆយោ ត្រង់ពាក្យ ថា វិនិច្ឆ័យ បានដល់វិនិច្ឆ័យ ២ គឺតណ្ហាវិនិច្ឆ័យ ១ ទិដ្ឋិវិនិច្ឆ័យ ១ ។ តណ្ញាវិចរិត ១០៨ ឈ្មោះថា តណ្ញាវិនិច្ឆ័យ ។ ទិដ្ឋិ ៦២ ឈ្មោះថា ទិដ្ឋិ- វិនិច្ឆ័យ ។ តែក្នុងទីនេះ លោកពោលដល់វិនិច្ឆ័យ គឺវិតក្កបុណ្ណោះ ដូចមកក្នុង សូត្រថា ឆន្ទោ ខោ ទេវានមិន្ទ វិតក្កនិទានោ សេចក្តីថា បពិត្រទេវានមិន្ទ ឆន្ទៈ មានវិតក្ក ( សេចក្តីត្រិះរិះ ) ជាដើមហេតុ ដូច្នេះ ។ បុគ្គលបានលាភ ហើយ ក៏គង់ត្រិះរិះដល់វត្ថុដែលគួរពេញចិត្ត និងមិនគួរពេញចិត្ត ដល់នូវវត្ថុ ល្អ និងមិនល្អដោយវិតក្កថា ប៉ុ