សត្តសញ្ញាសូត្រ និងអដ្ឋកថា
ក្បាលទី 31 · ទំព័រ 124
ក្នុងហិបជាដើម ។ ឈ្មោះថា អធិករណ៍ ព្រោះធ្វើឲ្យក្រៃលែង បទនោះជា ឈ្មោះនៃហេតុ ។ បទថា អារក្ខាធិករណំ ជានបុំសកលិង្គភាវសាធនៈ អធិប្បាយថា ហេតុនៃការរក្សា ។ ក្នុងបទថា ទណ្ឌាទាន ជាដើម គប្បី ជ្រាបវិនិច្ឆ័យ ដូច្នេះ ការកាន់ដំបងដើម្បីការពារអ្នកដទៃ ឈ្មោះថា ទណ្ឌាទានំ ការកាន់សស្រ្តាមានមុខតែម្ខាង ឈ្មោះថា សត្ថាទានំ ការទាស់ទែង គ្នាដោយកាយក្តី ការទាស់ទែងគ្នាដោយវាចាក្តី ឈ្មោះថា កលហោ ។ ពេល ដំបូងជាវិគ្គហៈ ពេលក្រោយជាវិវាទ ។ បទថា តុវំតុវំ បានដល់ និយាយ ឯង មឹង អា ហង ដោយមិនគោរពគ្នា ។