អដ្ឋកថា សត្តសញ្ញាសូត្រ
ម្នាលភិក្ខុទាំងឡាយ សត្តាវាស ( ប្រទេសជាទីនៅរបស់ សត្វ ) នេះមាន ៩ យ៉ាង ។ សត្តាវាស ៩ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នាក៏មាន ដូច ពួកមនុស្ស និងទេវតាពួកខ្លះ និងអសុរកាយពួកខ្លះ នេះជាសត្តវាសទី ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នាក៏មាន ដូច ពួកព្រហ្មកាយិកទេវតា ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាសត្តាវាសទី ២ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ក៏មាន ដូចពួកទេវតាជាន់អាភស្សរៈ នេះជាសត្តាវាសទី ៣ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នាក៏មាន ដូចពួកទេវតា ជាន់សុភកិណ្ហៈ នេះជាសត្តាវាសទី ៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វឥត សញ្ញា ឥតមានទទួលការដឹងក៏មាន ដូចពួកទេវតាជាន់អសញ្ញីសត្វ នេះជា សត្តាវាសទី ៥ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វលុះបានកន្លងរូបសញ្ញា បាន រម្ងាប់បដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្តចំពោះនានត្តសញ្ញា ដោយប្រការ ទាំងពួង ហើយបានដល់អាកាសានញ្ចាយតនជ្ឈានដោយបរិកម្មថា អាកាស មិនមានទីបំផុតដូច្នេះក៏មាន នេះជាសត្តាវាសទី ៦ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបាន ដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុតដូច្នេះ ក៏មាន នេះជាសត្តាវាសទី ៧ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមានដូច្នេះ នេះជាសត្តាវាសទី ៨ ។