បឋមសិលាយូបសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុបានសន្សំល្អ ហើយ ដោយប្រាជ្ញា ម្នាលភិក្ខុទាំងឡាយ ការសន្សំរបស់ភិក្ខុនោះ គួរពោល ថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញា តើដោយ ប្រការដូចម្តេច ។ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់ អាត្មាអញ ប្រាសចាករាគៈហើយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយ ប្រាជ្ញាថា ចិត្តរបស់អាត្មាអញ ប្រាសចាកទោសៈហើយ ចិត្តដែលភិក្ខុបាន សន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ ប្រាសចាកមោហៈ ហើយ ចិត្តដែលភិក្ខុសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយរាគៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយ ប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយទោសៈ ចិត្តដែល ភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិន ប្រកបដោយមោហៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្ត របស់អាត្មាអញ មានសភាពមិនត្រឡប់ទៅដើម្បីកាមរាគៈ ចិត្តដែលភិក្ខុបាន សន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនត្រឡប់ ទៅដើម្បីរូបរាគៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់ អាត្មាអញ មានសភាពមិនត្រឡប់ទៅដើម្បីអរូបរាគៈ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ម្នាលភិក្ខុទាំងឡាយ ការសន្សំរបស់ភិក្ខុនោះ គួរពោលថា ភិក្ខុនោះដឹងច្បាស់ថា ជាតិអ