អដ្ឋកថា បឋមសិលាយូបសូត្រ
ក្បាលទី 31 · ទំព័រ 128
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសិលាយូបសូត្រទី ៥ ដូចតទៅ នេះ បទថា យតោ ប្រែថា ក្នុងកាលណា ។ បទថា សុបរិចិតំ ហោតិ បានដល់ អប់រំល្អហើយ ចម្រើនល្អហើយ ។ បទថា កល្លំ វចនាយ បាន ដល់ គួរដើម្បីនឹងពោល ។ បទថា វីតរាគំ បានដល់ ប្រាសចាករាគៈ ។ បទថា អសរាគធម្មំ បានដល់ អស់នូវភាពដែលឲ្យត្រេកអរដោយរាគៈ ។ បទថា អនាវត្តិធម្មំ បានដល់ អស់សភាវៈដែលនឹងត្រឡប់មក គឺមិនគួរកើតត ទៅ អធិប្បាយថា មានភាពរលត់ឥតសេសសល់ ដោយមិនមានបដិសន្ធិ តទៅនោះឯង ។ ក្នុងសូត្រនេះ លោកពោលដល់ព្រះខីណាស្រពបុណ្ណោះ ។