ទុតិយសិលាយូបសូត្រ
សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះចន្ទិកាបុត្តដ៏ មានអាយុ គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក្នុង ទីនោះឯង ព្រះចន្ទិកាបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាល អាវុសោទាំងឡាយ ទេវទត្តសម្តែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា ម្នាល អាវុសោទាំងឡាយ វេលាណាចិត្តដែលភិក្ខុចម្រើនល្អហើយ ដោយចិត្ត ចិត្ត នុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះរមែងដឹងច្បាស់ថា ជាតិ របស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ កាលបើព្រះចន្ទិកាបុត្តដ៏មាន អាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏ពោលទៅនឹងព្រះចន្ទ ិកាបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តមិនសម្តែង ធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចម្រើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បី ព្យាករថា ភិក្ខុនោះរមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបាន ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តបានតែសម្តែងធម៌ដល់ ភិក្ខុទាំងឡាយ យ៉ាងនេះទេ ម្នាលអាវុសោទាំងឡាយ វេលាណាចិត្តដែល ភិក្ខុចម្រើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះរមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច