អដ្ឋកថា បឋមវេរសូត្រ

ក្បាលទី 31 · ទំព័រ 136

គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី វេលាណាអរិយសាវ័ក បានរម្ងាប់នូវភ័យ និងពៀរទាំង ៥ និងប្រកបដោយអង្គ នៃសោតាបត្តិ ៤ យ៉ាងហើយ អរិយសាវ័កនោះ កាលប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួន ឯងបានថា អាត្មាអញមាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយ មានបិត្តិវិស័យអស់ហើយ មានអបាយ ទុគ្គតិ វិនិបាត អស់ហើយ អាត្មាអញ ជាអ្នកដល់នូវសោតៈ មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មាន ការត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ ភ័យ និងពៀរ ៥ ដែលអរិយសាវ័ក បានរម្ងាប់ហើយ តើដូចម្តេច ។ ម្នាលគហបតី បុគ្គលជាអ្នកសម្លាប់សត្វ រមែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង បាននូវភ័យ និង ពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការសម្លាប់សត្វជាបច្ច័យ បុគ្គលជាអ្នកវៀរចាក បាណាតិបាត រមែងមិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុង បច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខ ផង មិនបានទទួលនូវទុក្ខ និងទោមនស្សដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើ បុគ្គលវៀរចាកបាណាតិបាតហើយ ទើបភ័យ និងពៀរនោះ ស្ងប់រម្ងាប់ទៅ បានយ៉ាងនេះ ។ ម្នាលគហបតី បុគ្គលជាអ្នកកាន់យកនូវរបស់ដែលគេមិន បានឲ្យ ។ បេ ។ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យ កុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តី ប្រមាទ តែងបាននូវភ័យ និងពៀរ