អដ្ឋកថា ទុតិយវេរសូត្រ
ម្នាលភិក្ខុទាំងឡាយ វេលាណា អរិយសាវ័ក បានរម្ងាប់នូវ ភ័យ និងពៀរទាំង ៥ ទាំងប្រកបដោយអង្គនៃសោតាបត្តិទាំង ៤ យ៉ាងហើយ អរិយសាវ័កនោះ កាលបើប្រាថ្នា គប្បីព្យាករនូវខ្លួនដោយខ្លួនឯងបានថា អាត្មាអញ មាននរកអស់ហើយ មានតិរច្ឆានកំណើតអស់ហើយមានបិត្តិវិស័យ អស់ហើយ មានអបាយទុគ្គតិ និងវិនិបាតអស់ហើយ អាត្មាអញជាអ្នកដល់ នូវសោតៈ ជាអ្នកមានសភាពមិនបានធ្លាក់ចុះ ជាអ្នកទៀង មានសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ។ ភ័យ និងពៀរទាំង ៥ ដែលអរិយសាវ័កបានរម្ងាប់ ហើយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាអ្នកសម្លាប់សត្វ តែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង បាននូវភ័យ និង ពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការសម្លាប់សត្វជាបច្ច័យ បុគ្គលជាអ្នក វៀរចាកការសម្លាប់សត្វ ។ បេ ។ ទើបភ័យ និងពៀរនោះ រម្ងាប់ទៅបានយ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ។ បេ ។ បុគ្គលជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យ កុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តី ប្រមាទ តែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង បាននូវ ភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និង ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការផឹកនូវទឹកស្រវឹង គឺសុរានិ ងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទជាបច្ច័យ បុគ្គលអ្នកវៀរចាកការផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទហើយ តែងមិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្