អដ្ឋកថា បឋមអាឃាតសូត្រ

ក្បាលទី 31 · ទំព័រ 144

ម្នាលភិក្ខុទាំងឡាយ អាឃាតវត្ថុ ( ហេតុជាទីតាំងនៃសេចក្តី គុំកួន ) នេះមាន ៩ យ៉ាង ។ អាឃាតវត្ថុទាំង ៩ យ៉ាង តើដូចម្តេចខ្លះ ។ គឺបុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជា ប្រយោជន៍ដល់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះកំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ១ ចងគំនុំដោយគិតថា ជន ឯណោះ កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទី ស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទី គាប់ចិត្តរបស់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះ បានប្រព្រឹត្ត នូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើ ជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់ អាត្មាអញ ១ ចងគំនុំដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើជា ប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់