អដ្ឋកថា ទុតិយអាឃាតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអាឃាតសូត្រទី ៩ ដូចតទៅនេះ បទថា អាឃាតវត្ថូនិ បានដល់ ហេតុនៃអាឃាត ។ បទថា អាឃាតំ ពន្ធតិ បានដល់ ដែលចងសេចក្តីក្រោធ គឺធ្វើសេចក្តីក្រោធឲ្យកើតឡើង ។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ ( ការកម្ចាត់បង់នូវ សេចក្តីគុំកួន ) នេះមាន ៩ យ៉ាង ។ អាឃាតប្បដិវិន័យទាំង ៩ យ៉ាង តើដូចម្តេច ។ គឺបុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បាន ប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កម្ចាត់បង់ នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញគប្បីបាននូវអំពើ មិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជន ឯណោះ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុ នោះ អាត្មាអញគប្បីបាននូវអំពើ មិនជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពី ណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញគប្បីបាននូវអំពើមិនជាប្រយោជន៍នោះ ក្នុង បុគ្គលនុ៎ះ អំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុង ប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទីស្រឡាញ់ ជាទី គាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញគប្បីបាននូវអំពើ មិនជា ប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើ មិនជាប្រយោជន៍ដល់សត្វ និងសង្ខារជាទី ស្រឡាញ់ ជាទ