បឋមវិហារសូត្រ និងអដ្ឋកថា

ក្បាលទី 31 · ទំព័រ 150

ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារ ( ធម៌ជាគ្រឿងនៅតាម លំដាប់ ) នេះមាន ៩ យ៉ាង ។ អនុបុព្វវិហារ ៩ យ៉ាង តើដូចម្តេច ។ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១ ។ ម្នាលភិក្ខុ ទាំងឡាយ អនុបុព្វវិហារ មាន ៩ យ៉ាងនេះឯង ។