ទុតិយវិហារសូត្រ

ក្បាលទី 31 · ទំព័រ 151

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអនុបុព្វវិហារសមាបត្តិ ៩ យ៉ាងនេះ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវអនុបុព្វវិហារសមាបត្តិនោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ ៩ យ៉ាង តើ ដូចម្តេចខ្លះ ។ តថាគតពោលថា កាមទាំងឡាយរលត់ទៅ ក្នុងទីណា មួយ ទៀត ជនទាំងឡាយណា បានរម្លត់អស់ហើយ នូវកាមទាំងឡាយ អ្នកដ៏ មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្តីស្រេកឃ្លាន អ្នករម្លត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះដោយ ពិត ។ ( បើ ) បុគ្គលណាមួយ គប្បីពោលយ៉ាងនេះដូច្នេះថា កាមទាំងឡាយរលត់ទៅ ក្នុងទីដូចម្តេច មួយទៀត ពួកជនដូចម្តេចដែលរម្លត់អស់ ហើយនូវកាមទាំងឡាយ ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុ ក្នុងសាសនានេះ បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្ក និងវិចារៈ មានបីតិ និង សុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ កាមទាំងឡាយ តែងរលត់ទៅ ក្នុង បឋមជ្ឈាននុ៎ះ បុគ្គលទាំងនោះ ឈ្មោះថា បានរម្លត់អស់ហើយនូវកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុដូច្នេះ ដោយពិត លុះ ត្រេកអរ និងអនុមោទនានូវភាសិតថា សាធុដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលីហើយ ចូលទៅអង្គុយជិត ។ តថាគតពោលថា វិតក្ក និង វិចារៈទាំងឡាយ រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរម្លត់អស់ ហើយ នូវវិតក្ក និងវិចារៈទាំងឡាយ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្តីស្រេកឃ្លាន អ្នករម្លត់ទុក្ខ បានឆ្លងន